Home > កម្សាន្ត កម្សាន្តប្លែកៗ > លេង Pokemon Go រាល់ព្រឹក តែព្រឹកនេះឃើញស្លាប់អណ្ដែតទឹកយ៉ាងអណោចអធ័ម

លេង Pokemon Go រាល់ព្រឹក តែព្រឹកនេះឃើញស្លាប់អណ្ដែតទឹកយ៉ាងអណោចអធ័មទំព៍រដើម

ប្រភទ : កម្សាន្ត, កម្សាន្តប្លែកៗ 10 months មុន , ថ្ងៃចន្ទ, ទី​ ៨ កញ្ញាu ,ឆ្នាំ ២០១៦ 36 view

សិង្ហបុរី ៖ បុរសម្នាក់ឈ្មោះ Netizen បានប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ស្លាប់អណ្ដែតទឹកយ៉ាងអណោចអធ័ នៅតំបន់សួនឧទ្យាន Woodlands Waterfront Park នៃប្រទេសសិង្ហបុរី ។

Netizen Azmi Suarez ជាបុរសម្នាក់ដែលចូលចិត្តរត់ហាត់ប្រាណ ជាប្រចាំរាល់ពេលព្រឹក នៅថ្ងៃទី០៧ ខែកក្ដដាថ្មីៗនេះ បុរសម្នាក់នេះបានរត់ហាត់ប្រាណតាមទំលាប់ធម្មតា តែព្រឹកនេះខុសពីព្រឹកសព្វដង ដោយគាត់បម្រុងនឹងចាប់បានសត្វ Pokémon គ្រានោះស្រាប់តែខ្ញុំ បានឃើញមនុស្ស ២ ទៅ ៣នាក់ បាននាំគ្នាសម្លឹងមើលផ្ទៃទឹក ក្រោមកំពង់ផែស្ពាន ហើយភ្លាមនោះ ខ្ញុំក៏បានរត់ទៅមើលផងដែរ ដោយឃើញថា មានសាកសពមនុស្សស្លាប់អណ្តែតទឹក» ។

រូបភាពនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញហ្វេសបុកផេក Netizen ភ្លាមៗនោះផងដែរ កងកម្លាំងការពារសណ្ដាប់ធ្លាប់សាធារណៈក៏បានទៅត្រួតពិនិត្យ និងធ្វើការស្រង់យកសាកសពនោះដើម្បីរក្សាទុកសម្រាប់ស្វែករកសាច់ញាតិ។

បន្ទាប់ពីព័ត៌មាននេះត្រូវបានចែកចាយតាមប្រព័ន្ធហ្វេសបុក នៅម៉ោង ៩:៣០ នាទីព្រឹកក៏មានស្រ្ដីម្នាក់ឈ្មោះ Stomper Lee មានអាយុ៣០ឆ្នាំ ដែលបានអះអាងថាគាត់ជាជិតខាងជាមួយគ្នា។

រឿងដែលគួរអោយចំណែកនោះគឺសាកសព្វនេះត្រូវបានស្លាប់ដោយសារ ញៀនថ្នាំទៅវិញ។ ក្រុមការពារសណ្ដាប់ធ្នាប់ព្យាយាមស្វែងរកសាច់ញាតិដែរ តែពុំទាន់មានប្រភពមួយណាមកទទួលយកសាកសពនៅឡើយទេ។

គូសបញ្ជាក់ដែរថា ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះវិញ យុវតីជំទង់វ័យ ១៩ឆ្នាំម្នាក់ ក៏ធ្លាប់បានប្រទះឃើញសាកសពមនុស្សស្លាប់ ខណៈដែលនាងកំពុងតែ លេងហ្គេម Pokémon Go តាមប្រម៉ាញ់ចាប់សត្វ Pokémon នេះផងដែរ ៕

ដោយ ៖ វិជ្ជា

pokemo

pokenplay (1)

pokenplay (2)

pokenplay (3)

pokenplay (4)

36 view

កំណត់ហេតុថ្មីៗ កម្សាន្ត

បញ្ចេញមតិ

error: Content is protected !!