Home > គ្រោះថ្នាក់​ចរាចរណ៍​ សង្គម > អ្នកបើកបរស្ទើភ្លើង ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូសិស្សសាលា២នាក់បណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ !!

អ្នកបើកបរស្ទើភ្លើង ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូសិស្សសាលា២នាក់បណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ !!

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, សង្គម 11 months មុន , ថ្ងៃពុធ, ទី​ ៦ កក្កដា ,ឆ្នាំ ២០១៦ 25 view

ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ក៏មានសិស្សសាលាម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងខាងស្ដាំបន្ទាប់ពីមានឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយអ្នកបើកបររថយន្តកាមរីឆ្លាម មិនគោរពច្បាប់ចរាចរណ៍ បានរេចង្កូចទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូនៅខាងស្ដាំដៃនៅរសៀលថ្ងៃទី០៦ ខែកក្ដដាឆ្នាំ ២០១៦នេះ។ស្ថិតត្រង់ចំណុចផ្លូវវាង ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពព័ត៏មាននៅកន្លែងកើតហេតុបានឲ្យដឹងថាតៃកុងឈ្មោះប៉ោង ភ័ណ្ណ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករួមដំណើរម្នាក់ ទៀតឈ្មោះឃីងវិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា នៅមុនពេលកើត ហេតុគេបានឃើញយុវតីដែលជាសិស្សសាលាពីនាក់បានជិះម៉ូតូទ្រីមសង់ឌុបគ្នាទៅរៀនគួរនៅសាលាវិទ្យាល័យកំពង់ថ្ម ហើយទៅមិនទាន់ដល់សាលាផងក៍ត្រូវរថយន្តកាមរីឆ្លាមបើកបរបញ្ជ្រាស់ទិសគ្នា ពីជើងទៅត្បូងទាំងក្នុងស្ថានភាពស្រវឹងជោគជាំហើយរេចង្កូតទៅបុកម៉ូតូទ្រីមសង់របស់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងនិងកើតហេតុ និងម្នាក់ ទៀតរងរបួសធ្ងន់បាក់ជើងស្ដាំ ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកវាស់វែងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅកន្លងនោះ។

សមត្ថកិច្ចជំនាញ ស្រុកសន្ទុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទូចសីហា ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតត្រូវជាបងស្រីបង្កើតជនរងគ្រោះរងរបួសធ្ងន់បាក់ជើងស្ដាំ អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា ចំណែកអ្នករបួសត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃឯក្រុងភ្នំពេញ ។

រីឯអ្នកបើកបរដែលបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកស៊ួនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ចំណែករថយន្តសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកផងដែរ៕
13615389_307580069578986_1679005715817464493_n

13615181_307580046245655_8571972182497000154_n

13627095_307580029578990_1391168125493798976_n

13592671_307580016245658_6337374405218262629_n

25 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ពិតជាឆ្កួតឡប់មែន ! ទេសចរជនជាតិ០២នាក់ប្រព្រឹត្តអំពើមិនគប្បីលើព្រះសង្ឃខ្មែរនៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ខណៈសុំព្រះសង្ឃថតរូប ដោយស្រីជនជាតិចិនយកដៃគៀកស្មា និងដាក់ដៃលើព្រះកេសព្រះសង្ឃ ចំណែកបុរសវិញយកមួកទៅពាក់អោយព្រះសង្ឃ (មានវីដេអូ)
ថ្ងៃចន្ទ, ទី ២៩ ឧសភា ,ឆ្នាំ ២០១៧

មិនខាតបង់អីទេគ្រាន់តែចុចស៊ែរដើម្បីជួយអ្នកក្រ ! អាណិតអ៊ុំស្រីណាស់ ផ្ទះគាត់ទ្រេតដួលស្ទើរតែរលំចូលទឹកទៅហើយ គាត់ក្រីក្រណាស់គាត់លុយជួសជុលទេ រាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវអោយគេបានតែមួយរស់ៗប៉ុណ្ណោះ គាត់លើកដៃសំពះសូមក្ដីអាណិតពីសប្បុរសជន គាត់គ្មានអ្វីជាទីពឹងទេ មានតែផ្ទះមួយនេះប៉ុណ្ណោះ (មានវីដេអូ)

​មានមនុស្សមិនតិចទេដែលតូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយត្អូញត្អែរថា «តើថ្ងៃណាទើបជីវិតអញលែងលំបាកដូចគេទៀត !» បើធ្លាប់គិតបែបនេះសូមក្រឡេកមើលជីវិតបុរសម្នាក់នេះផងទើបដឹងថាអ្នកមានសំណាងប៉ុណ្ណា ចុចស៊ែរបើអ្នកគិតថាខ្លួនមានសំណាងជាងគាត់ !

បញ្ចេញមតិ

error: Content is protected !!