Home > បច្ចេកវិទ្យា រឿងរ៉ាវជីវិត វិទ្យាសាស្រ្ត សង្គម > ស្តែងណាស់ ! ប្តីប្រពន្ធពីរនាក់កំពុងមើលថ្ងៃលិចស្រាប់តែប្រទះឃើញថាសហោះនៅលើមេឃ (មានវីដេអូ)

ស្តែងណាស់ ! ប្តីប្រពន្ធពីរនាក់កំពុងមើលថ្ងៃលិចស្រាប់តែប្រទះឃើញថាសហោះនៅលើមេឃ (មានវីដេអូ)

ប្រភទ : បច្ចេកវិទ្យា, រឿងរ៉ាវជីវិត, វិទ្យាសាស្រ្ត, សង្គម 1 year មុន , ថ្ងៃអាទិត្យ, ទី​ ២៩ ឧសភា ,ឆ្នាំ ២០១៦ 43 view

អាមេរិក៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខ្សែរវីដេអូមួយបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញពីថាសហោះរបស់មនុស្សក្រៅភពបង្ហាញខ្លួននៅលើមេឃ។

ថាសហោះ(UFO) នេះដែរត្រូវបានគេប្រទះឃើញសំកាំងខ្លួននៅលើមេឃ នៅជិតមូលដ្ឋានកងកម្លាំងអាកាស Wright-Patterson ក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ហើយស្រាប់តែបាត់ទៅវិញដោយគ្មានមូលហេតុ។
2016-05-29_094420-630x340
រូបថាសហោះចម្លែក

តាមប្រភពព័ត៌មានពីគេហៈទំព័រ Mirror បានអោយដឹងថា វីដេអូនេះថតបានដោយប្តីប្រពន្ធមួយគូ ដែលកំពុងតែនាំគ្នាមើលថ្ងៃលិច ហើយក៏ឃើញមានវត្ថុចម្លែកហោះនៅលើអាកាសតែម្តង។

សូមទស្សនាវីដេអូខាងក្រោម៖

ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៏ដ៏ចម្លែកនេះ មិនទាន់មានអ្នកវិទ្យសាស្រ្តរូបណាបានចេញមុខអះអាងថា វាគឺជាអ្វីអោយប្រាកដនោះទេ ហើយពេលនេះ វាបានធ្វើអោយមនុស្សជាច្រើនមានចម្ងល់យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ហេតុការណ៏ស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុុងប្រទេសអាហ្សង់ទីន កាលពីវេលាយប់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2016 កន្លងទៅថ្មីនេះ ដោយ អ្នកភូមិបានឃើញមានពន្លឺចម្លែកធ្លាក់ចុះមកពីលើមេឃ ហើយពន្លឺនេះ វាចេះតែខ្សោយទៅៗ ហើយចុងក្រោយ ស្រាប់តែបាត់នៅលើចុងមែកឈើតែម្តង។ នៅក្នុងដែរអ្នកភូមិម្នាក់បាននិយាយថា មនុស្សក្រៅភពនេះ មានភ្នែកដ៏ចម្លែក ហើយសំឡឹងមករកគាត់នៅពីក្រោយដើមឈើ ហើយវាបានពន្លូតដៃរបស់វាឡើងលើដើមឈើតែពេលអ្នកភូមិមកដល់ស្រាប់តែបាត់រកមិនឃើញឡើយ។
2016-05-24_133946-copy-630x340
រូបគំនូរដែលគេគូរឡើង

បើយោងតាមកាសែត UFO Sightings Daily បានអោយដឹងថា ហេតុការណ៏ដ៏ចម្លែកនេះ វាមិនកើតឡើងជាញឹកញាប់នោះទេ លើកលែងតែនៅតំបន់ណាដែលមានប្រជាជនរស់នៅតិច ហើយពេលចុងក្រោយដែលគេបានប្រទះឃើញគឺនៅក្នុងទ្វីបអាហ្រិក៕

43 view

កំណត់ហេតុថ្មីៗ បច្ចេកវិទ្យា

សូមបងប្អូនជួយស៊ែរផងដើម្បីសុខភាពទាំងអស់គ្នា ! ល្បីថាមានផ្លែប៉ោមចាក់ថ្នាំ ឥឡូវខ្ញុំបានជួបហើយ ទុកប៉ុន្មានថ្ងៃសោះរលួយចេញទឹករងៃពេញចាន ហើយចេញអីក្រមហៗជុំវិញផ្លែប៉ោមដូចឈាមទៀត អោយតែយ៉ាងនេះរស់មិនបានយូរទេ  (មានវីដេអូ)ព័ត៌មានថ្មីៗ
ថ្ងៃអង្គារ, ទី ៣០ ឧសភា ,ឆ្នាំ ២០១៧

សូមបងប្អូនជួយស៊ែរផងដើម្បីសុខភាពទាំងអស់គ្នា ! ល្បីថាមានផ្លែប៉ោមចាក់ថ្នាំ ឥឡូវខ្ញុំបានជួបហើយ ទុកប៉ុន្មានថ្ងៃសោះរលួយចេញទឹករងៃពេញចាន ហើយចេញអីក្រមហៗជុំវិញផ្លែប៉ោមដូចឈាមទៀត អោយតែយ៉ាងនេះរស់មិនបានយូរទេ (មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!