Home > ព័ត៌មានជាតិ សង្គម > ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

ប្រភទ : ព័ត៌មានជាតិ, សង្គម 5 months មុន , ថ្ងៃពុធ, ទី​ ១១ មករា ,ឆ្នាំ ២០១៧ 23 view

ភ្នំពេញ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេក ក៏ខឹង ហើយបានលោតពីលើផ្ទះជួលជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

​ស្ត្រីរងគ្រោះខាងលើមានឈ្មោះ​ ភិន​ សុខឡេង អាយុ៤៤ឆ្នាំ មុខរបរលក់លៀស ស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុ។ចំណែកប្ដីមាន ឈ្មោះ​ យុន​ សុផល អាយុ៤០ឆ្នាំជាង មុខរបររត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា​ រួមទាំងមានកូននៅក្នុងបន្ទុក៤នាក់ ស្រី២នាក់និងប្រុស២នាក់​ ។

​បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានអង្គុយហូបស្រាថ្នាំកន្លះលីត្រជាមួយមិត្តភក្ដិហើយនិងប្ដីនៅមុខបន្ទប់ជួលជាន់ទី១ ដែលជាបន្ទប់របស់មិត្តភក្ដិគាត់ ខណៈផឹកអស់ស្រាថ្នាំចំនួនកន្លះលីត្រ ប្ដីបានបបួលទៅដេកបន្ទប់របស់គាត់នៅជាន់ខាងក្រោមព្រោះយប់ជ្រៅហើយយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត​ ពេលនោះស្ត្រីរងគ្រោះបានឆ្លើយថា គ្រាន់តែនៅផឹកបន្តិចទៀតក៏មិនបានដែរ តិចលោតទៅក្រោមឥឡូវ ។ និយាយភ្លាម ស្ត្រីរងគ្រោះក៏លោតតែម្ដង ​បណ្ដាលអោយសន្លាប់មួយសន្ទុះនិងរងរបួសធ្ងន់បាក់ចង្កេះ ធ្វើឲ្យប្ដីដែលនៅជិត​ ឈរស្រឡាំងកាំងនិយាយលែងចេញ​ ដោយនឹកស្មានថាប្រពន្ធរបស់ខ្លួននិយាយលេង​ ។

​ក្រោយពេលកើតហេតុភ្លាម ស្ត្រីរងគ្រោះត្រូវបានប្ដីនិងប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី​ ៕

ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

រូបស្រ្ដីរងគ្រោះ

ទីតាំងស្រ្ដីរងគ្រោះធ្វើសកម្មភាពលោត

23 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ពិតជាឆ្កួតឡប់មែន ! ទេសចរជនជាតិ០២នាក់ប្រព្រឹត្តអំពើមិនគប្បីលើព្រះសង្ឃខ្មែរនៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ខណៈសុំព្រះសង្ឃថតរូប ដោយស្រីជនជាតិចិនយកដៃគៀកស្មា និងដាក់ដៃលើព្រះកេសព្រះសង្ឃ ចំណែកបុរសវិញយកមួកទៅពាក់អោយព្រះសង្ឃ (មានវីដេអូ)
ថ្ងៃចន្ទ, ទី ២៩ ឧសភា ,ឆ្នាំ ២០១៧

មិនខាតបង់អីទេគ្រាន់តែចុចស៊ែរដើម្បីជួយអ្នកក្រ ! អាណិតអ៊ុំស្រីណាស់ ផ្ទះគាត់ទ្រេតដួលស្ទើរតែរលំចូលទឹកទៅហើយ គាត់ក្រីក្រណាស់គាត់លុយជួសជុលទេ រាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវអោយគេបានតែមួយរស់ៗប៉ុណ្ណោះ គាត់លើកដៃសំពះសូមក្ដីអាណិតពីសប្បុរសជន គាត់គ្មានអ្វីជាទីពឹងទេ មានតែផ្ទះមួយនេះប៉ុណ្ណោះ (មានវីដេអូ)

​មានមនុស្សមិនតិចទេដែលតូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយត្អូញត្អែរថា «តើថ្ងៃណាទើបជីវិតអញលែងលំបាកដូចគេទៀត !» បើធ្លាប់គិតបែបនេះសូមក្រឡេកមើលជីវិតបុរសម្នាក់នេះផងទើបដឹងថាអ្នកមានសំណាងប៉ុណ្ណា ចុចស៊ែរបើអ្នកគិតថាខ្លួនមានសំណាងជាងគាត់ !

បញ្ចេញមតិ

error: Content is protected !!