Home > ព័ត៌មានជាតិ សង្គម > គិត​ត្រឹម​ពេល​នេះ​សង្គ្រាម​រំដោះ​ទី​ក្រុង ​Mosul​ ពី​ ISIS ​សម្លាប់​ទាហាន​អុីរ៉ាក់​ជិត​២,០០០​នាក់

គិត​ត្រឹម​ពេល​នេះ​សង្គ្រាម​រំដោះ​ទី​ក្រុង ​Mosul​ ពី​ ISIS ​សម្លាប់​ទាហាន​អុីរ៉ាក់​ជិត​២,០០០​នាក់

ប្រភទ : ព័ត៌មានជាតិ, សង្គម 6 months មុន , សuay, ទី​ ៣ ធ្នូ ,ឆ្នាំ ២០១៦ 20 view

អស់រយៈពេលជាច្រើនថ្ងៃនៃការវាយប្រហារមួយដែលដឹកនាំដោយប្រទេសអុីរ៉ាក់ ក្នុងការប្រយុទ្ធដណ្ដើមយកទីក្រុង Mosul ពីក្រុម ISIS បានធ្វើឲ្យមានភាពវឹកវរ និងសូរសម្លេងអាវុធផ្ទុះយ៉ាងកក្រើកនៅជុំវិញទីក្រុងមួយនេះ ហើយសង្គ្រាមនេះ បានបង្កឲ្យមានមនុស្សស្លាប់រាប់រយនាក់ រហូតមកដល់ពេលបច្ចុប្បន្ន អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ទាហានអុីរ៉ាក់ជិត ២,០០០ បានស្លាប់ដោយសារការវាប្រហារកាលពីខែវិច្ឆិកាកន្លងមកនេះ។

រដ្ឋាភិបាលអុីរ៉ាក់បានជម្លៀសប្រជាជនសុីវិលដែលរស់នៅជិតទីក្រុង Mosul ទាំងអស់ឲ្យទៅស្នាក់នៅទីក្រុង Baghdad ដើម្បីការពារពួកគេពីការសម្លាប់របស់ក្រុម ISIS មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិអុីរ៉ាក់ លោក Ján Kubiš បាននិយាយថា ការខិតខំប្រឹងប្រែងរបស់អុីរ៉ាក់ក្នុងការប្រយុទ្ធដណ្ដើមយកទឹកដីរបស់ខ្លួនពីក្រុម ISIS ត្រឡប់មកវិញនេះ បានធ្វើឲ្យប្រទេសធ្លាក់ក្នុងសភាពដុនដាបយ៉ាងខ្លាំង ហើយបច្ចុប្បន្ន ក្រុមសកម្មប្រយុទ្ធមួយនេះបានបណ្ដេញជនសុីវិលចេញពីភូមិ ហើយយកផ្ទះពួកគេធ្វើជាទីតាំងបាញ់ប្រហារទៀតផង។
ភ្នាក់ងាររបស់ UN បានឲ្យដឹងបន្ថែមទៀតថា ប្រជាជនសុីវិលជាង៩០០នាក់បានស្លាប់ ៩៣០នាក់ទទួលរងរបួស និង ប្រជាជនអុីរ៉ាក់សរុបចំនួន ៧៦,០០០ នាក់ផ្សេងទៀតបានធ្វើចំណាកស្រុក ដោយសារការវាយប្រហាររវាងអុីរ៉ាក់ និង ISIS កាលពីខែវិច្ឆិកាកន្លងមកនេះ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕

2016-12-03as-1

2016-12-03as-2

2016-12-03as-3

2016-12-03as-4

ផ្តល់សិទិ្ធដោយ៖ KQUBE

20 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ពិតជាឆ្កួតឡប់មែន ! ទេសចរជនជាតិ០២នាក់ប្រព្រឹត្តអំពើមិនគប្បីលើព្រះសង្ឃខ្មែរនៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ខណៈសុំព្រះសង្ឃថតរូប ដោយស្រីជនជាតិចិនយកដៃគៀកស្មា និងដាក់ដៃលើព្រះកេសព្រះសង្ឃ ចំណែកបុរសវិញយកមួកទៅពាក់អោយព្រះសង្ឃ (មានវីដេអូ)
ថ្ងៃចន្ទ, ទី ២៩ ឧសភា ,ឆ្នាំ ២០១៧

មិនខាតបង់អីទេគ្រាន់តែចុចស៊ែរដើម្បីជួយអ្នកក្រ ! អាណិតអ៊ុំស្រីណាស់ ផ្ទះគាត់ទ្រេតដួលស្ទើរតែរលំចូលទឹកទៅហើយ គាត់ក្រីក្រណាស់គាត់លុយជួសជុលទេ រាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវអោយគេបានតែមួយរស់ៗប៉ុណ្ណោះ គាត់លើកដៃសំពះសូមក្ដីអាណិតពីសប្បុរសជន គាត់គ្មានអ្វីជាទីពឹងទេ មានតែផ្ទះមួយនេះប៉ុណ្ណោះ (មានវីដេអូ)

​មានមនុស្សមិនតិចទេដែលតូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយត្អូញត្អែរថា «តើថ្ងៃណាទើបជីវិតអញលែងលំបាកដូចគេទៀត !» បើធ្លាប់គិតបែបនេះសូមក្រឡេកមើលជីវិតបុរសម្នាក់នេះផងទើបដឹងថាអ្នកមានសំណាងប៉ុណ្ណា ចុចស៊ែរបើអ្នកគិតថាខ្លួនមានសំណាងជាងគាត់ !

បញ្ចេញមតិ

error: Content is protected !!