Home > ព័ត៌មានជាតិ រឿងរ៉ាវជីវិត សង្គម > ទូរស័ព្ទ​ហៅ​ទៅ​ដេក​ជាមួយ​១យប់ថា​ឲ្យ​លុយ​ ជួយចិញ្ចឹម​កូន​!, រួមរ័ក​១មួយរួច ប្រមូល​វិញ​ទាំង​អស់

ទូរស័ព្ទ​ហៅ​ទៅ​ដេក​ជាមួយ​១យប់ថា​ឲ្យ​លុយ​ ជួយចិញ្ចឹម​កូន​!, រួមរ័ក​១មួយរួច ប្រមូល​វិញ​ទាំង​អស់

ប្រភទ : ព័ត៌មានជាតិ, រឿងរ៉ាវជីវិត, សង្គម 6 months មុន , ថ្ងៃចន្ទ, ទី​ ២៨ វិច្ឆិកា ,ឆ្នាំ ២០១៦ 28 view

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយមាននារីរូបស្រស់ម្នាក់ត្រូវបុរសអតីតជាប្តីប្រើល្បិច ហៅទៅដេកជាមួយនៅក្នុងផ្ទះសំណាក់យីហោ«បឹងឈូក» ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លារ ។

ប្រឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប៉ែន លាងហុីម អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតស្រុកបារាយខេត្តកំពង់ធំ ។ ចំណែកបុរសដែលជាសង្សានោះមានឈ្មោះ បូ ណា អាយុ២៥ឆ្នាំស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំណើតខេត្តព្រៃវែង។

បើតាមការរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថា រូបនាង និងបុរសខាងលើបានរួមរស់ជាប្តីប្រពន្ធនៅជាមួយគ្នាអស់រយ:ពេល២ឆ្នាំមកហើយ ហើយបានកូន១ទៀតផង ប៉ុន្តែពួកគេពុំបានរៀបការទេ ក្រោយមកមានភាពរកាំរកូសតិចតួច ទើបពួកគេចែកផ្លូវគ្នាមកធ្វើការនៅភ្នំពេញ ហើយរយៈពេល២ទៅ៣ថ្ងៃមុនពេលកើតហេតុ បុរសជាប្តីនោះ បានទូរស័ព្ទ ណាត់នាងអោយមកជួបនៅផ្ទះសំណាក់ខាងលើ ដោយប្រាប់ថា អោយលុយនាងនិងចាយ ទើបនាងសុខចិត្តទៅជួបហើយ ដោយមនោសញ្ចេតនាធ្លាប់ជាប្តីប្រពន្ធពីមុនមកផង ក៏សំរេចចិត្តមកដេកជាមួយទៅដើម្បីកូន ។

នារីរងគ្រោះបន្តទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី២៥ វិច្ឆិកា២០១៦ វេលាម៉ោង១និង០០នាទីយប់ សង្សារចាស់បានហៅអោយនាងមកផ្ទះសំណាក់ឈ្មោះ«បឹងឈូក» ដោយប្រាប់ថា មកយកលុយចាយ ពេលនោះនាងក៏បានមកដល់ផ្ទះសំណាក់ខាងលើ ហើយគេបានជួលបន្ទប់ដេកជាមួយគ្នាមួយយប់ លុះដល់ថ្ងៃទី២៦ វេលាម៉ោង១និង១០នាទីរសៀល នាងបានប្រាប់ថា ឯណាលុយថាអោយខ្ញុំនោះ ដល់ម៉ោងទៅផ្ទះវិញហើយ ពេលនោះ បុរសជាសង្សារបានឆ្លើយថា គ្មានលុយអោយទេ ហើយត្រូវដោះខ្សែកចិញ្ចៀន និងទូរស័ព្ទដៃអោយមកយើង«បុរសអតីតប្តី» ហើយបើនាងចង់ទៅណា ក៏ទៅចុះ ពេលនោះបុរសខាងលើបានធ្វើសកម្មភាពដោះយកខែ្សក១ខែ្ស ចិញ្ចៀន១វង់ និងទូរស័ព្ទដៃ២គ្រឿង សរុបជាប្រាក់អស់ជិត៣០០ដុល្លារគេចខ្លួនបាត់ ក្រោយមកនាងបានដើរកបុរសនោះមិនឃើញ ទើបដល់ព្រឹកថ្ងៃទី២៧ ខែ ឆ្នាំដដែល រូបនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕

2016-11-28_09-24-14

ផ្ដល់សិទ្ធិដោយ៖vd7news.com

28 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ពិតជាឆ្កួតឡប់មែន ! ទេសចរជនជាតិ០២នាក់ប្រព្រឹត្តអំពើមិនគប្បីលើព្រះសង្ឃខ្មែរនៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ខណៈសុំព្រះសង្ឃថតរូប ដោយស្រីជនជាតិចិនយកដៃគៀកស្មា និងដាក់ដៃលើព្រះកេសព្រះសង្ឃ ចំណែកបុរសវិញយកមួកទៅពាក់អោយព្រះសង្ឃ (មានវីដេអូ)
ថ្ងៃចន្ទ, ទី ២៩ ឧសភា ,ឆ្នាំ ២០១៧

មិនខាតបង់អីទេគ្រាន់តែចុចស៊ែរដើម្បីជួយអ្នកក្រ ! អាណិតអ៊ុំស្រីណាស់ ផ្ទះគាត់ទ្រេតដួលស្ទើរតែរលំចូលទឹកទៅហើយ គាត់ក្រីក្រណាស់គាត់លុយជួសជុលទេ រាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវអោយគេបានតែមួយរស់ៗប៉ុណ្ណោះ គាត់លើកដៃសំពះសូមក្ដីអាណិតពីសប្បុរសជន គាត់គ្មានអ្វីជាទីពឹងទេ មានតែផ្ទះមួយនេះប៉ុណ្ណោះ (មានវីដេអូ)

​មានមនុស្សមិនតិចទេដែលតូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយត្អូញត្អែរថា «តើថ្ងៃណាទើបជីវិតអញលែងលំបាកដូចគេទៀត !» បើធ្លាប់គិតបែបនេះសូមក្រឡេកមើលជីវិតបុរសម្នាក់នេះផងទើបដឹងថាអ្នកមានសំណាងប៉ុណ្ណា ចុចស៊ែរបើអ្នកគិតថាខ្លួនមានសំណាងជាងគាត់ !

បញ្ចេញមតិ

error: Content is protected !!