Home > កម្សាន្ត រឿងរ៉ាវតារា > ផែ សុផាន់ណា ចង់​ឲ្យ​ស្នេហា​ខ្លួន​ជា​ស្នេហា​គំរូ​ក្នុង​សិល្បៈ

ផែ សុផាន់ណា ចង់​ឲ្យ​ស្នេហា​ខ្លួន​ជា​ស្នេហា​គំរូ​ក្នុង​សិល្បៈទំព៍រដើម

ប្រភទ : កម្សាន្ត, រឿងរ៉ាវតារា 1 year មុន , ថ្ងៃពុធ, ទី​ ១១ ឧសភា ,ឆ្នាំ ២០១៦ 22 view

តារាសម្ដែង ផែ សុផាន់ណា ដែលធ្លាប់បានធ្វើពិធីខួបកំណើតឲ្យមិត្តស្រីបានអះអាងក្ដែងៗថា ខ្លួនស្រលាញ់សង្សារ និងចង់រៀបការខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះតួប្រុសចិត្តអាក្រក់ក្នុងអាល់ប៊ុមចម្រៀង “កញ្ញាគ្រាប់កាហ្វេ” ចង់ឲ្យចំណងស្នេហ៍មួយនេះ ក្លាយជាស្នេហាគំរូក្នុងសិល្បៈទៀតផង។

តារាប្រុសវ័យ ២៧ ឆ្នាំរូបខាងលើ ធ្លាប់បានរៀបរាប់ពីប្រវត្តិស្នេហ៍ថា បានស្គាល់គ្នាដំបូងនៅ សៀមរាបមានរយៈពេល ៣ ឆ្នាំ និងទាក់ទងគ្នាចេញមុខមាត់ទើបតែ ២ ឆ្នាំនេះទេ។ “បច្ចុប្បន្នខ្ញុំកំពុងតែស្វែងយល់ចិត្តគ្នាឲ្យកាន់ច្រើន និងសន្សំលុយរៀបការខ្លួនឯង ព្រោះមិនចង់ពឹងពាក់លើឪពុកម្ដាយទេ”។ លោកបន្តថា ឪពុកម្ដាយទាំងសងខាង មិនមានការជំទាស់អ្វីឡើយ ដូចនេះ លោកចង់ធ្វើជាសិល្បៈគំរូ ដោយស្រលាញ់គ្នាទាល់តែអាចរៀបការជាមួយគ្នាហើយអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងរាងខ្លួនបាន។តារាប្រុសដែលទើបបានទទួលតំណែងជាមន្ត្រីប៉ូលិសរូបនោះ បានបង្ហើបពីគម្រោងរៀបការថា ប្រហែលជានៅដើមឆ្នាំក្រោយយ៉ាងយូរ។ សង្សាររបស់ ផែ សុផាន់ណា ក៏ជាតារាសម្ដែងមួយរូបដែរ ប៉ុន្តែនាងឈប់ពីសិល្បៈ ព្រោះរវល់នឹងការរកស៊ីច្រើនជាង។ នេះបើតាមសាមីខ្លួនបញ្ជាក់៕
1462942799_1

1462942799_2

22 view

កំណត់ហេតុថ្មីៗ កម្សាន្ត

ពិតជាទុក្ខជាន់លើទុក្ខមែន !!!  ប្រពន្ធក្រោយទើបតែស្លាប់ធ្វើបុណ្យ៧ថ្ងៃមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែប្រពន្ធមុនចេញមុខបកស្រាយព័ត៌មានបំភ្លៃ ចំណែកកូនជាទីស្រលាញ់ស្ថិតក្នុងការឃុំខ្លួន រីឯឪពុកឈឺចូលពេទ្យ
ថ្ងៃអង្គារ, ទី ១៦ ឧសភា ,ឆ្នាំ ២០១៧

ពិតជាទុក្ខជាន់លើទុក្ខមែន !!! ប្រពន្ធក្រោយទើបតែស្លាប់ធ្វើបុណ្យ៧ថ្ងៃមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែប្រពន្ធមុនចេញមុខបកស្រាយព័ត៌មានបំភ្លៃ ចំណែកកូនជាទីស្រលាញ់ស្ថិតក្នុងការឃុំខ្លួន រីឯឪពុកឈឺចូលពេទ្យ

បញ្ចេញមតិ

error: Content is protected !!