Home > កម្សាន្ត រឿងរ៉ាវតារា > ស្តាប់​ សុខ រក្សា​ និយាយ​រឿង​ កុល ដាវី​ មានកូន​

ស្តាប់​ សុខ រក្សា​ និយាយ​រឿង​ កុល ដាវី​ មានកូន​ទំព៍រដើម

ប្រភទ : កម្សាន្ត, រឿងរ៉ាវតារា 1 year មុន , ថ្ងៃអង្គារ, ទី​ ១០ ឧសភា ,ឆ្នាំ ២០១៦ 16 view

ព័ត៌មានតារាសម្ដែងកញ្ញា កុល ដាវី មានផ្ទៃពោះបានកើតឡើងមានរយៈពេលជាងមួយខែមកហើយ ពោលគឺនៅពេលដែលតារារូបនេះបានបង្ហាញរូបរាងស្គមខុសពីធម្មតា និងមានសាច់ឈាមស្លេកស្លាំង សកម្មភាពនេះគួបផ្សំកញ្ញារស់នៅក្រោមដំបូលផ្ទះតែមួយជាមួយលោក សុខ រក្សា ផងនោះ ទើបធ្វើឱ្យទស្សនិកជនជាច្រើនយល់ថា នាងមានផ្ទៃពោះ។

ម្យ៉ាងទៀតពាក់ព័ន្ធ ព័ត៌មានខាងលើនេះ កុល ដាវី និងលោក សុខ រក្សា មិនទាន់បានចេញមុខផ្ដល់បទ សម្ភាសទេ ទើបតែនៅពេលនេះលោក សុខ រក្សា បានធ្វើបទសម្ភាសផ្ទាល់ជាមួយ KQUBE NEW ពីរឿងរ៉ាវ កុល ដាវី មានផ្ទៃពោះ ដោយលោកបានប្រាប់ថា មួយរយៈនេះ ដាវី ពិតជាស្រកសាច់ច្រើនគីឡូពិតមែន ប៉ុន្តែបញ្ហានេះមិនមែនមកពីនាងមានផ្ទៃពោះទេ គឺនាងគ្រាន់តែចង់សម្រកទម្ងន់យករាងស្វែល ដើម្បីថតរឿងថ្មីឱ្យទូរទស្សន៍ PNN តែប៉ុណ្ណោះ។

លោក សុខ រក្សា បន្តថា រឿងនេះលោកពិតជាមិនដែលបានបកស្រាយពិតមែន ដូច្នេះហើយទើបមានការយល់ច្រឡំថា ដាវី មានកូនជាមួយលោកដោយមិនទាន់បានរៀបការ តែពេលនេះលោកសុំបញ្ជាក់ឱ្យបានច្បាស់ថា លោក និង កុល ដាវី មិនមានកូនទេ ដូច្នេះហើយសុំឱ្យទស្សនិកជនឈប់មានការយល់ច្រឡំបន្តទៀត៕
1462856899_1

1462856899_2

16 view

កំណត់ហេតុថ្មីៗ កម្សាន្ត

ពិតជាទុក្ខជាន់លើទុក្ខមែន !!!  ប្រពន្ធក្រោយទើបតែស្លាប់ធ្វើបុណ្យ៧ថ្ងៃមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែប្រពន្ធមុនចេញមុខបកស្រាយព័ត៌មានបំភ្លៃ ចំណែកកូនជាទីស្រលាញ់ស្ថិតក្នុងការឃុំខ្លួន រីឯឪពុកឈឺចូលពេទ្យ
ថ្ងៃអង្គារ, ទី ១៦ ឧសភា ,ឆ្នាំ ២០១៧

ពិតជាទុក្ខជាន់លើទុក្ខមែន !!! ប្រពន្ធក្រោយទើបតែស្លាប់ធ្វើបុណ្យ៧ថ្ងៃមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែប្រពន្ធមុនចេញមុខបកស្រាយព័ត៌មានបំភ្លៃ ចំណែកកូនជាទីស្រលាញ់ស្ថិតក្នុងការឃុំខ្លួន រីឯឪពុកឈឺចូលពេទ្យ

បញ្ចេញមតិ

error: Content is protected !!