Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ព្រះ​អើយ​..រថយន្ដ«ក្រុមហ៊ុនឡាវីតា»ដឹកអ្នកដំណើរបើកលឿនដូចព្យុះ បុកម៉ូតូអូសជាង១៥ម៉ែត្រស្លាប់យ៉ាង អាណោចអាធ័ម​

ព្រះ​អើយ​..រថយន្ដ«ក្រុមហ៊ុនឡាវីតា»ដឹកអ្នកដំណើរបើកលឿនដូចព្យុះ បុកម៉ូតូអូសជាង១៥ម៉ែត្រស្លាប់យ៉ាង អាណោចអាធ័ម​

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 7 months មុន , ថ្ងៃអង្គារ, ទី​ ២៥ តុលា ,ឆ្នាំ ២០១៦ 29 view

ខេត្តកំពង់ធំ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិ អូសួរស្ដី ឃុំបារាយណ៌ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលអោយអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារអ្នកបើកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៥តុលា២០១៦នេះ ។

យោងតាមប្រភពរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកឲ្យថា ហេតុការណ៍នេះបង្កឡើងដោយអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវ ពីលិចទៅកើតមិនមើលឆ្វេងស្ដាំ ជួនពេលរថយន្តម៉ាកហ្វតរបស់ក្រុមហ៊ុនឡាវីតាបើកបរក្នុងល្បឿនលឿនផង ក៏បានបុកម៉ូតូ និងអូសជាង១៥ម៉ែត្រ ។

អ្នកបើកម៉ូតូ YAMAHA ពណ៍ខ្មៅ គ្មានស្លាកលេខ ឈ្មោះសៀន រស់នៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៌«ស្លាប់» នៅកន្លែងកើតហេតុ ចំណែក អ្នកបើកបររថយន្ដហ្វត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២Y ០៧៥១ ឃើញសភាពមិនស្រួលក៏ចុះរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីសមត្ថកិច្ចវាស់វែងរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារ និងធ្វើកំណត់ហេតុរួចបានបញ្ចូនរវត្ថុតាងម៉ូតូ និងរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕

2-142

ព្រះអើយ..រថយន្ដ«ក្រុមហ៊ុនឡាវីតា»ដឹកអ្នកដំណើរបើកលឿនដូចព្យុះ បុកម៉ូតូអូសជាង១៥ម៉ែត្រស្លាប់យ៉ាង អាណោចអាធ័ម

3-128

ព្រះអើយ..រថយន្ដ«ក្រុមហ៊ុនឡាវីតា»ដឹកអ្នកដំណើរបើកលឿនដូចព្យុះ បុកម៉ូតូអូសជាង១៥ម៉ែត្រស្លាប់យ៉ាង អាណោចអាធ័ម

4-97

 

ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM

29 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

សូមបងប្អូនជួយស៊ែរផងដើម្បីសុខភាពទាំងអស់គ្នា ! ល្បីថាមានផ្លែប៉ោមចាក់ថ្នាំ ឥឡូវខ្ញុំបានជួបហើយ ទុកប៉ុន្មានថ្ងៃសោះរលួយចេញទឹករងៃពេញចាន ហើយចេញអីក្រមហៗជុំវិញផ្លែប៉ោមដូចឈាមទៀត អោយតែយ៉ាងនេះរស់មិនបានយូរទេ  (មានវីដេអូ)ព័ត៌មានថ្មីៗ
ថ្ងៃអង្គារ, ទី ៣០ ឧសភា ,ឆ្នាំ ២០១៧

សូមបងប្អូនជួយស៊ែរផងដើម្បីសុខភាពទាំងអស់គ្នា ! ល្បីថាមានផ្លែប៉ោមចាក់ថ្នាំ ឥឡូវខ្ញុំបានជួបហើយ ទុកប៉ុន្មានថ្ងៃសោះរលួយចេញទឹករងៃពេញចាន ហើយចេញអីក្រមហៗជុំវិញផ្លែប៉ោមដូចឈាមទៀត អោយតែយ៉ាងនេះរស់មិនបានយូរទេ (មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!